មិនធម្មតា! កម្ពុជាមានរោងចក្រផលិតម្សៅមីខ្នាតធំ១កន្លែង ដែលអាចផលិតម្សៅមីបាន ១២០០តោន/ថ្ងៃ
ធី ស្រីល័ក្ខAPRIL 7 2023334 views

ដំឡូងមីគឺជាផលិតកម្មដំណាំធំជាងគេលំដាប់ទី២នៅប្រទេសកម្ពុជាបន្ទាប់ពីដំណាំស្រូវ។ដំឡូងមីភាគច្រើនដាំដុះដោយកសិករខ្នាតតូចសម្រាប់ផលិតចេញជាចំណីសត្វសម្រាប់ផលិតជាម្សៅមីនាំចេញទៅក្រៅប្រទេស ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម។

ហើយមកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតម្សៅមីស្ថិតនៅខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តរតនគិរី ក្នុងនោះដែរ បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងក្នុងសន្និសីទស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តរតនគីរី បានឱ្យដឹងថា បច្ចុប្បន្នខេត្តរតនគិរីមាន ផ្ទៃដីដាំដុះដំឡូងមីនៅក្នុងខេត្តរតនគិរីបានកើនឡើងដល់ ១៦,០០០ហិកតា និងមានរោងចក្រផលិតម្សៅមីចេញពីផ្លែដំឡូងមីស្រស់ធំមួយកំពុងវិនិយោគ ដែលរោងចក្រនេះមានសមត្ថភាពផលិតម្សៅមីបានចំនួន ១២០០តោនក្នុងរយៈពេល ២៤ ម៉ោង។

335408625 3560939674125863 7906188920667649129 N

A Cassava Processing Factory 2

បើតាមការបញ្ជាក់បន្ថែមពី ឯកឧត្តម ញ៉ែម សំអឿន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុនដំឡូងមីរបស់ខេត្តរតនគិរីអាចនាំចេញម្សៅមីទៅក្រៅប្រទេសបានចំនួន ៦២២ តោន ដែលនាំចេញតាមច្រកអូយ៉ាដា។ក្នុងនោះរាល់កសិកម្មក្នុងខេត្តរតនគិរីត្រូវបាននាំចេញច្រើនបំផុតគឺទៅកាន់ប្រទេសវៀតណាម ដែលគិតចាប់តាំងពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២៣ នេះ ខេត្តរតនគិរីបាននាំចេញកៅស៊ូក្រែតទៅកាន់ប្រទេសវៀតណាមបានចំនួន ១៥,០០០តោន និងការនាំចេញផ្លែចេកចំនួន ១៣ម៉ឺនតោនក្នុងមួយថ្ងៃស្មើនឹង ៤០តោន ក្រៅពីនោះមានផ្លែស្វាយចំនួន ២ពាន់តោន ផ្លែម្នាស់ ១ពាន់តោនជាង។

Cassava Root and Flour

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នវិស័យដែលមានសក្តានុពលបំផុតនៅក្នុងខេត្តរតនគិរីរួមមាន ៣សំខាន់ៗ ៖ កសិឧស្សាហកម្ម វិស័យទេចរណ៍ និងវិស័យធនធានរ៉ែ ដែលក្នុងមាននោះមានជាប្រភេទរ៉ែថ្មម៉ាប ដែលមានក្រុមហ៊ុនចំនួន ៤កំពុងតែវិនិយោគផងដែរ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia